Popular Posts

loading...

តើ បេតុងអារម៉េ ជាអ្វី?

តើ បេតុងអារម៉េ ជាអ្វី?

បេតុងអារម៉េ ជាពាក្យមកពីភាសាបារាំង Béton Armé ដែល
·       បេតុង ជា សមាសធាតុដែលផ្សំពី ស៊ីម៉ងត៍ ខ្សាច់ ថ្ម និង ទឹក ដែលត្រូវបានលាយទៅតាមសមមាត្រកំណត់នៃបទដ្ឋានសំណង់។
·       អារម៉េ គឺ ប្រែមកពីភាសាបារាំងជាខ្មែរ មានន័យថា ដែក ឬ សរសៃដែក។
ដូច្នេះ បេតុងអារម៉េ ជាប៉េតុងដែលប្រើជាមួយសរសៃដែក។
     ការប្រើប៉េតុងទទេ មិនអាចធ្វើឲ្យអាគារមានភាពជាប់រឹងម៉ាំ ក្នុងកម្ពស់ខ្ពស់បាននោះទេ ពីព្រោះប៉េតុងធ្វើការខ្លាំង នឹងកម្លាំងសង្កត់ តែដែកជាដៃគូយ៉ាងសំខាន់ ដែលធ្វើការនឹងកម្លាំងទាញ និង កម្លាំងពត់បង្កោង។ ក្រៅពីការធ្វើការតាមសមាសភាពរៀងៗខ្លួន ប៉េតុងជាអ្នកជួយការពាដែកមិនឲ្យច្រេះចាប់ ប្រៀបបាននឹងសម្បកការពារយ៉ាងក្រាស់។ ចំនែកដែកវិញ ជួយទប់នូវការបែកប្រេះ របស់ប៉េតុង ដោយសារដែកមាន រ៉េស៊ីស្តង់ និងភាពយឺតខ្លាំងជាងប៉េតុង។

o   គុណសម្បត្តិ និង គុណវិបត្តិនៃ បេតុងអារម៉េ
1)    គុណសម្បត្តិនៃ បេតុងអារម៉េ
ប៉េតុងអារម៉េ មានគុណសម្បត្តិ ជាច្រើនដូចេជា៖
§  ធ្វើការល្អបំផុតសម្រាប់សំណង់គ្រឹះ
§  មានតម្លៃសមរម្យ
§  មានលទ្ធភាពទ្រទ្រង់ខ្លាំងទៅនឹងកម្លាំងសង្កត់ និងកម្លាំងទាញ
§  ធន់ទៅនឹងអគ្គីភ័យ និង ការរំខានពីអាកាសធាតុ
§  ធ្វើឲ្យសំណង់មានអាយុកាលយូរអង្វែង
§  ធ្វើការបានល្អជាមួយសំណង់ដែលធ្វើការនឹងអង្គធាតុរាវ ប៉េតុងអាចធ្វើការបានល្អគ្រប់ទម្រង់ និងស្ថានភាព
§  ងាយស្រួលសាងសង់
§  ធ្វើឲ្យគ្រឿងបង្គុំមានកំរិតភាពដាបទាប
2)   គុណវិបត្តិនៃ បេតុងអារម៉េ
ទោះជា បេតុងអារម៉េ មានគុណសម្បត្តិច្រើនយ៉ាងនេះក្តី ក៏មានគុណវិបត្តិមួយចំនួនផងដែរ៖
§  ត្រូវការចំនាយ និងការប្រើប្រាស់ក្តារពុម្ភច្រើន សម្រាប់សំណង់ធំៗ
§  ប៉ះពាល់បរិស្ថាន និង បាត់បង់ជំរកសត្វ ដោយសារការវាយកំទេចភ្នំយកថ្ម និងសមាសផ្សំក្នុងការផលិត
§  ចំនាយពេលវេលាយូរ ក្នុងការទទួលបានភាពធន់ដែលចង់បាន និងត្រូវមានការថែរទាំ និងពិនិត្យជាប្រចាំទាំងការចាក់ប៉េតុង ដោះពុម្ព......
§  ប៉េតុងអាចនឹងបាត់បង់ភាពធន់ ឬ ប្រេះ ករណីសីតុណ្ហភាពមានភាពប្រែប្រួលញឹកញាប់
§  កម្តៅថ្ងៃដែលស្តុកក្នុងប៉េតុង នឹងបញ្ចេញមកក្រៅវិញនៅពេលយប់ដែលជាហេតុនាំឲ្យប៉ះពាល់បរិស្ថាន និង​ការរស់នៅរបស់មនុស្ស។ល។

អត្ថបទដោយ​​​​​​​​​​​៖ អំពិលអំពែក