Popular Posts

loading...

ជីវប្រវត្តិ លោកសាស្ត្រាចារ្យ សៀង ពៅ

សៀង ពៅ
និយាយតែត្រឹមនេះអ្នកប្រាកដជាស្គាល់គាត់ហើយ តាមរយៈការបង្រៀនរបស់គាត់លើមុខវិជ្ជា មេកានិចដី និង គ្រឹះ ដែលយើងតែងតែផ្តល់ងារជូនលោកថា បិតាគ្រឹះ។
...........................................................................



លោកសាស្ត្រាចារ្យ សៀង ពៅ កើតនៅថ្ងៃអាទិត្យ ទី០៣ខែធ្នូ ក្នុងឆ្នាំ១៩៦១ នៅខេត្ត តាកែវ ។លោកជាកូនទី៤ នៃបណ្ដាបងប្អូន ៨ នាក់ ក្នុងនោះស្រី ២ និងប្រុស៤នាក់។មុនសម័យសង្គ្រាមជីវភាពគ្រួសាររបស់លោកមានជីវភាពធូធារ ដែលលោកឪពុករបស់លោកជា មន្ទ្រីប៉ូលីសម្នាក់ ចំនែកម្តាយលោកជា ស្រីមេផ្ទះ។



ក្នុងឆ្នាំ 1965 លោកសាស្ត្រាចារ្យបានចូលរៀនថ្នាក់បឋមសិក្សា នៅសាលាបឋមសិក្សាបាក់ទូក
និងនៅឆ្នាំ 1974 ដល់ឆ្នាំ 1975 លោកបានសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវបានគេជម្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ព្រឹត្តិការណ៍សង្រ្គាមនេះមានបន្សល់នូវការបាត់បង់លោក ឪពុកជាទីស្រលាញ់ និងទុក្ខវេទនាចំពោះក្រុមគ្រួសារលោកសាស្រ្តាចារ្យយ៉ាងខ្លាំង។ ក្រោយសង្រ្គាមឆ្នាំ 1979 លោកសាស្ត្រាចារ្យ សៀង ពៅ បានបន្តការសិក្សានៅ វិទ្យាល័យសន្ធរម៉ុក ក្នុងឆ្នាំ 1979 ដល់ឆ្នាំ 1981 និងសិក្សានៅ Russian Technic of construction School ។ក្រោយបញ្ចប់ការសិក្សាកំរិតវិទ្យាល័យ លោកសាស្ត្រាចារ្យ សៀង ពៅ បានបន្តការសិក្សា នៅវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា (តិចណូ) ក្នុងឆ្នាំ 1987 និងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រក្នុងឆ្នាំ 1992 ក្នុងចំណាត់ថ្នាក់យ៉ាងគាប់ប្រសើរបំផុត។


 ស្ថិតក្នុងស្ថានភាពគ្រួសារខ្វះខាត និងកត្តាទំនួលខុសត្រូវលើគ្រួសារ បានធ្វើឲ្យលោក ស្នាក់នៅក្រោមជណ្តើរសាលាតិចណូ រហូតដល់ទៅ8ឆ្នាំ និងត្រូវធ្វើកាផង រៀនផង នាពេលនោះស្ថិតក្នុងឆ្នាំ 1984 លោករៀននៅពេលថ្ងៃ និងធ្វើការជាគ្រូភាសារ៉ូស៊ី និង ជាជំនួយការក្នុងមន្ទីរពិសោធ នៅ ITC នៅពេលយប់។

លោកបានមានប្រសាសន៍ថា “បើ និយាយ អំពី កាល នៅ រៀន វិស្វករ គ្មាន អ្នកណា ក្រ ជាង ខ្ញុំ ទេ ពេល ខ្លះ យើង ញាំុបាយ ឆៅ ជួនកាល ញាំុ បាយ អោយ តែពេញ ពោះ ជា មួយ ទឹក សីុ អីុវ។. រហូតមាន ពេលខ្លះ យើង ចង់ បោះ បង់ ការ សិក្សាព្រោះ លំបាក ពេក នៅចំពោះ មុខ មិត្ត ភក្តិ័ យើង ខំ សើច ទាំង នៅក្នុង ចិត្ត ស្រែក ទ្រហោយំ។
ខ្ញុំ នៅចាំបាន ថា ពេលប្រលង ចូល តិចណូ ខ្ញុំ ជាប់ ចំណាត់ ថ្នាក់ លេខ ៣ ក្នុង ចំណោមសិស្ស រាប់ ពាន់ នាក់ តែ នៅ ពេល រៀន ចប់ តិចណូ ខ្ញុំ ជាប់ ចំណាត់ ថ្នាក់ លេខ មួយ ក្នុង ចំណោម និស្សិត ទាំង អស់៕
នៅ ថ្ងៃ ចែកសញ្ញាបត្រ័ ខ្ញុំ ឡើងទទួល មុន គេ ពី ដៃ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន។
ពេលនោះ ជាង ថតរូប បាន យក រូបថត មក បង្ហាញ ខ្ញុំ ទារ ខ្ញុំ ១០ ដុល្លារ ខ្ញុំ បានឆ្លើយ ថា ខ្ញុំ មិនចង់ បាន ទេ តាម ពិត គឺ ខ្ញុំ គ្មាន លុយ។ ដូច្នេះ ហើយ ខ្ញុំ គ្មាន រូបថត ពេលចែក សញ្ញាបត្រ័ ទេ។“
លោកសាស្រ្តាចារ្យ សៀង ពៅ ជាបុគ្គលបំបែកឯកត្តកម្មមុនគេ និងតែមួយគត់ នៅវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា (តិចណូ) ជានិស្សិតដែលមិនដែលប្រលងធ្លាក់សូម្បីតែមួយមុខវិជ្ជាណាឡើយ។

 ក្នុងឆ្នាំ 1999 ដល់ 2000 លោកបានបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ នៅប្រទេសបារាំង ក្រោមជំនួយអាហារូបករណ៍ពីរដ្ឋាភិបាល បារាំង។











To Be Continue.....
‪#‎បិតាគ្រឹះ‬
By: Cambodia Civil Engineering Student
-Firefly-